លក្ខន្តិកៈនៃការប្រកួត Smart Mobile Legends:
អ្នកមានសិទ្ធិក្នុងការចូលរួមការប្រកួត Smart Mobile Legends ប្រសិនបើអ្នក៖- មានអាយុចាប់ពី 15 ឆ្នាំឡើងទៅ។
- មានសមាជិកក្រុម 5 នាក់ (មិនអាចជំនួសអ្នកផ្សេងបានទេ)។
- មានទូរស័ព្ទ smartphone ផ្ទាល់ខ្លួន។
- បេក្ខជនម្នាក់អាចចួលរួមក្រុមបានតែ 1 ទេ
- មានសមាជិក បម្រុងម្នាក់ ក្នុង 1 ក្រុម
- ក្រុមទាំងអស់ ដាច់ខាតត្រូវចូលរួមប្រកួត តាមថ្ងៃដែល ក្រុមការងារ បានកំណត់ និង រៀបចំ
- ដាក់ឈ្មោះនៅក្នុងគណនី Mobile Legends ដោយប្រកាន់ខ្ជាប់នូវចំណុចខាងក្រោម៖
- មានតែ អក្សរ និងនិមិត្តសញ្ញា ជាភាសាអង់គ្លេសប៉ុណ្ណោះ ដោយសារ ការកំណត់ មកពី Mobile Legends
- មិនដាក់ឈ្មោះគណនីខ្លួន ឬឈ្មោះក្រុម មានអត្ថន័យមិនសមរម្យ ដូចជាពាក្យជេរប្រមាថ ឬពាក្យអសុរោះជាដើម។
- ដើម្បីចូលរួមការប្រកួត អ្នកត្រូវតែជាជនជាតិខ្មែរ និងមានឯកសារយោងត្រឹមត្រូវដូចជា អត្តសញ្ញាណប័ណ្ណ រឺ ក៏កាតសិស្ស។
- ក្រុម ឬសមាជិកក្រុមដែលជាប់កុងត្រា ឬកាតព្វកិច្ចផ្សាយពាណិជ្ជកម្មទៅក្រុមហ៊ុនណាមួយ នឹងមិនអនុញ្ញាតិអោយផ្សព្វផ្សាយក្នុងកំឡុងការប្រកួតនោះទេ។
- បុគ្កលិក ក្រុមហ៊ុន ស្មាត អាស្យាតាអាច អនុញ្ញាតអោយចូលរួមបានដោយ សេរី សំរាប់ Open Tournament ប៉ុនែ្ត មិនអាចអនុញ្ញាតបន្តដល់ Pro Tournament ឡើយ។
ដំណើរការចុះឈ្មោះ
ការចុះឈ្មោះនេះ នឹងត្រូវបានចាប់បើកពី ថ្ងៃទី 28 ខែកញ្ញា ដល់ ថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 ។ មុនពេលចុះឈ្មោះ អ្នកចូលរួមម្នាក់ៗតម្រូវអោយភ្ជាប់គម្រោង Mobile Legends Unlimited Monthly តម្លៃ 70សេន/ខែ។ អ្នកនឹងទទួលបាន ទិន្នន័យអ៊ិនធឺណិតឥតកំណត់សម្រាប់ការដោនឡូត លេង អាប់ដេត Mobile Legends ។
ការបើកចុះឈ្មោះមានរយៈពេល 3 សបា្តហ៍ សូមចុះឈ្មោះអោយទាន់ពេលវេលាដែលបានកំណត់។
ការប្រកួតជម្រុះ
ការប្រកួតវគ្គជម្រុះនឹងប្រកួតជាលក្ខណៈ ប្រកួតទំលាក់ Single Elimination និង Best of 3 មានន័យថា ក្រុមដែលឈ្នះដាច់ 2 ប្រកួត នឹងបន្តដំណើរទៅមុខទៀត ឯក្រុមដែលចាញ់ នឹងធ្លាក់។
អ្នករៀបចំកម្មវិធី នឹងផ្តល់ព័ត៌មានអំពីការរៀបចំប្រកួតបន្តបន្ទាប់នៅពេលក្រោយ។
អ្នករៀបចំកម្មវិធី មានសិទ្ធិកែប្រែ ការលេង ជម្រុះ និង ការប្រកួត ក្នុងករណីចាំបាច់។
Smart Kingdom of Legends Open Tournament : រង្វាន់លុយសរុប 5,500 ដុល្លារ
- បើកចុះឈ្មោះដោយសេរី
- ការប្រកួតនឹងរៀបចំជាលក្ខណៈ Single Elimination នៅវគ្គដំបូង និង Best of 3 នៅវគ្គបន្តបន្ទាប់
- ការប្រកួតវគ្គចុងក្រោយនឹងកាត់សេចក្តីតាម Best of 5
- រង្វាន់បេក្ខជនឆ្នើមប្រចាំការប្រកួត MVP 500 ដុល្លារ
- ក្រុមកំពូលទាំង 6 នឹងត្រូវមានសិទ្ធិចូលរួមការប្រកួត Smart Kingdom Of Legend Pro Tournament
Smart Kingdom of Legends Pro Tournament: រង្វាន់លុយសរុប 26,500 ដុល្លារ
- ក្រុមកំពូលទាំង 6 មកពី Smart Kingdom of Legends Open Tournament នឹងចូលរួមជាមួយក្រុមអញ្ជើញ 2 ផេ្សងទៀត ដើម្បីដណ្តើមដំណែងជើងឯក Smart Kingdom of Legends Pro Tournament
- ការប្រកួតនឹងត្រូវធ្វើនៅលើឆាកប្រកួតធំ នៅ AEON Mall Sen Sok
- ការប្រកួតនឹងរៀបចំជាលក្ខណ Group Stage និង Double Elimination មានន័យថា អ្នកចាញ់អាចមានឱកាសលើកទី 2 ដើម្បីបន្តការប្រកួត
- ការប្រកួតនីមួយៗ នឹងកាត់សេចក្តីតាម Best of 3
- ការប្រកួត វគ្គចុងក្រោយនឹងកាត់សេចក្តីតាម Best of 5
- រង្វាន់លុយសុទ្ធសរុបសម្រាប់ការប្រកួតចំនួន 25,000 ដុល្លារ
- រង្វាន់បេក្ខជនឆ្នើមប្រចាំការប្រកួត 1,500 ដុល្លារ
ពេលវេលានៃការប្រកួត
កម្មវិធីនេះប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី 28 កញ្ញា ដល់ថ្ងៃទី 18 ខែតុលា ឆ្នាំ 2020:
កាលបរិច្ឆេទ | ដំណាក់កាលនៃការប្រកួត |
---|---|
ថ្ងៃទី 28 កញ្ញា 2020 | ការចុះឈ្មោះបើក |
ថ្ងៃទី 18 តុលា 2020 | ការបិទក្នុងការចុះឈ្មោះ |
ថ្ងៃទី 21 – 23 តុលា 2020 | ការប្រកួតជម្រុះ |
ថ្ងៃទី 24 តុលា – 8 វិច្ឆិកា 2020 | ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Smart Kingdom of Legend Open Tournament |
ថ្ងៃទី 10 វិច្ឆិកា 2020 | ការប្រកួត ពូល Group Stage របស់ Smart Kingdom of Legends Pro Tournament |
ថ្ងៃទី 14 – 15 វិច្ឆិកា 2020 | ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Smart Kingdom of Legends Pro Tournament |
រង្វាន់
Smart Kingdom of Legends Open Tournament | |
ចំណាត់ថ្នាក់ | រង្វាន់ |
---|---|
1 | 1,500 ដុល្លារ |
2 | 1,000 ដុល្លារ |
3 | 750 ដុល្លារ |
4 | 500 ដុល្លារ |
5 | 375 ដុល្លារ |
6 | 375 ដុល្លារ |
7 | 250 ដុល្លារ |
8 | 250 ដុល្លារ |
Total | 5,000 ដុល្លារ |
Smart Kingdom of Legends Pro Tournament | |
Placement | Prizes |
---|---|
1 | 10,000 ដុល្លារ |
2 | 5,500 ដុល្លារ |
3 | 3,000 ដុល្លារ |
4 | 2,000 ដុល្លារ |
5 | 1,500 ដុល្លារ |
6 | 1,500 ដុល្លារ |
7 | 750 ដុល្លារ |
8 | 750 ដុល្លារ |
Total | 25,000 ដុល្លារ |
- MVP Prize
- Open Tournament: $500
- Pro Tournament: $1,500
កាត្វពកិច្ចរបស់ ក្រុមឈ្នះទាំង 8 នៅ Pro Tournament
- ក្រុមលេខ 1: តម្រូវអោយក្រុមចុះកិច្ងសន្យា ជាមួយ Smart រយះពេល 4 ខែ មុននឹងស្មាតផ្ញើប្រាក់រង្វាន់. កិច្ងសន្យានេះ តម្រូវអោយក្រុមមិនអាចជួយផ្សព្វផ្សាយ រឺ ក៏ក្លាយជាអ្នកតំណាងក្រុមហ៊ុន ទូរគមនាគមន៍ ដទៃទៀតរយះពេល 4ខែ។ ក្រុមអាចមានសិទ្ធិចូលរួមប្រកួត ការរៀបចំប្រកួត កីឡាអេឡិចត្រូនិចរបស់ ក្រុមហ៊ុនទូរគមនាគមន័ដទៃទៀតជាធម្មតា។.
- ក្រុមលេខ 2 - 4: តម្រូវអោយក្រុមចុះកិច្ងសន្យា ជាមួយ ស្មាត រយះពេល 3 ខែ មុននឹងស្មាតផ្ញើប្រាក់រង្វាន់។ កិច្ងសន្យានេះ តម្រូវអោយក្រុមមិនអាចជួយផ្សព្វផ្សាយ រឺ ក៏ក្លាយជាអ្នកតំណាងក្រុមហ៊ុន ទូរគមនាគមន៍ ដទៃទៀតរយះពេល 3ខែ។ ក្រុមអាចមានសិទ្ធិចូលរួមប្រកួត ការរៀបចំប្រកួត កីឡាអេឡិចត្រូនិចរបស់ ក្រុមហ៊ុនទូរគមនាគមន័ដទៃទៀតជាធម្មតា។.
- ក្រុមលេខ 5 - 8: តម្រូវអោយក្រុមចុះកិច្ងសន្យា ជាមួយ Smart រយះពេល 1 ខែ មុននឹងស្មាតផ្ញើប្រាក់រង្វាន់។ កិច្ងសន្យានេះ តម្រូវអោយក្រុមមិនអាចជួយផ្សព្វផ្សាយ រឺ ក៏ក្លាយជាអ្នកតំណាងក្រុមហ៊ុន ទូរគមនាគមន៍ ដទៃទៀតរយះពេល 1ខែ។ ក្រុមអាចមានសិទ្ធិចូលរួមប្រកួត ការរៀបចំប្រកួត កីឡាអេឡិចត្រូនិចរបស់ ក្រុមហ៊ុនទូរគមនាគមន័ដទៃទៀតជាធម្មតា។
ច្បាប់នៃការប្រកួត
- កីឡាករនីមួយៗ អាចចូលរួមជាសមាជិកក្នុងក្រុមបានតែមួយប៉ុណ្ណោះ។
- ក្រុមនីមួយៗមិនតម្រូវអោយដូរឈ្មោះក្រុមនោះទេ។
- មេក្រុមមានទំនួលខុសត្រូវក្នុងការអនុញ្ញាតិ ឬបដិសេធលើសំណើរចូលក្រុមរបស់គេ។
- ប្រសិនបើមានសមាជិកម្នាក់ ឬច្រើន បានចាកចេញពីក្រុម ឬត្រូវបានដកសិទ្ទិការប្រកួត អ្នករៀបចំនឹងធ្វើការជំនួសសមាជិកនោះ។
- កីឡាករនីមួយៗ មិនតម្រូវអោយបើកកម្មវិធីផ្សេងក្រៅពីក្រៅពីកម្មវិធី Mobile Legends នៅពេលលេងប្រកួតនោះទេ។ កីឡាករមិនតម្រូវអោយចាកចេញពីកម្មវិធី Mobile Legends ខណៈសមាជិកក្រុមផ្សេងនៅមានជីវិតនៅឡើយ។
- កីឡាករដែលប្រើទូរស័ព្ទដែលផ្តល់ដោយអ្នករៀបចំកម្មវិធី មិនតម្រូវអោយទាញនិងបញ្ចូលកម្មវិធីផ្សេងនៅលើទូរស័ព្ទនោះទេ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
ការជូនដំណឹងកម្មវិធី
កីឡាករ មិនត្រូវបានអនុញ្ញាតឱ្យទទួលបានការជូនដំណឹងនៅលើឧបករណ៍របស់គេ ក្នុងអំឡុងពេល ប្រកួត។ កីឡាករត្រូវតែបើកមុខងារ “កុំរំខាន” នៅលើឧបករណ៍របស់គេ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ ប្រសិនបើ កីឡាករ ទទួលបានព័ត៌មានក្នុងអំឡុងពេលនៃការប្រកួត ក្រុមនោះនឹងមិនសិទ្ទិក្នុងការប្រកួតទៀតទេ។
ការទំនាក់ទំនងគ្នាក្នុងពេលប្រកួត
កីឡាករ អាចប្រើមុខងារជជែកជាសំលេងនៅក្នុងហ្គេម ដើម្បីទំនាក់ទំនងជាមួយសមាជិកក្រុម។ ការប្រើប្រាស់កម្មវិធីផ្សេងដើម្បីជជែកគ្នា មិនត្រូវបានអនុញ្ញាត។ អ្នកដែលល្មើសនិងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
គ្រឿងបន្ថែមជំនួយទៅលើទូរស័ព្ទ
កីឡាករអាចប្រើ ស្រោមទូរស័ព្ទ កញ្ចក់ការពារ ឬគ្រឿងផ្សេងទៀត ប្រសិនបើ ពួកគេមិនបានកែប្រែការបញ្ជានៅក្នុងហ្គេម (ឧទាហរណ៍ ការបន្ថែមប៊ូតុងសម្រាប់ការបាញ់អាវុធ មិនត្រូវបានអនុញ្ញាតិ)។ កីឡាករត្រូវតែគ្រប់គ្រងចលនាលេងទាំងស្រុង នៅលើអេក្រង់របស់ហ្គេម។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
កាស
កីឡាករ តម្រូវឱ្យប្រើកាសនៅក្នុងការប្រកួតនីមួយៗ។ កីឡាករមិនត្រូវដកកាសចេញទេ ដរាបណាក្រុមរបស់ពួកគេនៅសកម្មក្នុងការប្រកួត (យ៉ាងហោចណាស់សមាជិកក្រុមម្នាក់នៅមានជីវិតនៅឡើយ) នៅក្នុងការប្រកួត អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
ប្រសិនបើ អ្នករៀបចំការប្រកួត មិនផ្តល់កាស កីឡាករត្រូវយកមកឯងផ្ទាល់ក្នុងការប្រកួត។
ទូរស័ព្ទលេងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ និងផ្តាច់ព្រាត់
អ្នករៀបចំការប្រកួត អាចផ្តល់ឧបករណ៍សម្រាប់ កីឡាប្រើ។ អ្នករៀបចំការប្រកួត ជាអ្នកធ្វើការសម្រេចចិត្តថា កីឡាករដែលបានស្នើសុំឧបករណ៍ អាចទទួលបានឧបករណ៍យកទៅប្រកួតឬក៏មិនអាច។ កីឡាករដែលបានប្រើឧបករណ៍ដែលផ្តល់អោយ មិនអាចផ្តាច់ខ្សែចេញពីទូរស័ព្ទនោះបានទេ។ ប្រសិនបើកីឡាករ ធ្វើការកែប្រែមុខងារ ឬបន្ថែមកកែប្រែទៅលើទូរស័ព្ទនោះ នឹងទទួលពិន្ទុពិន័យ 2។ ប្រសិនបើកីឡាករបានផ្តាច់ខ្សែដោយចេតនា ឬអចេតនា កីឡាករនោះនឹងមិនអាចបន្ត ឬចាប់ផ្តើមការប្រកួតឡើងវិញបានទេ។
កីឡាករទាំងអស់ត្រូវតែភ្ជាប់ឧបករណ៍ទៅកាន់ Wi-Fi ដែលអ្នករៀបចំការប្រកួត ផ្តល់អោយ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
ការផ្តាច់ទំនាក់ទំនង
កីឡាករ មិនត្រូវបានអនុញ្ញាតិឱ្យផ្តាច់ទំនាក់ទំនងកំឡុងពេលប្រកួតបានទេ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។
ប្រសិនបើកីឡាករ ត្រូវបានផ្តាច់ដោយសារតែបញ្ហាបណ្តាញ គេអាចភ្ជាប់ហ្គេមឡើងវិញបានខណៈពេលដែលការប្រកួតកំពុងបន្ត។ គ្មានការផ្អាកឬប្រកួត ឡើងវិញដោយសារតែការដាច់ទំនាក់ទំនងទេ។
ទោះជាយ៉ាងណា អ្នករៀបចំការប្រកួតអាចពិចារណា ក្នុងការប្រកួតឡើងវិញក្នុងករណី៖
- ម៉ាស៊ីនមេហ្គេមជួបបញ្ហា ដែលអ្នកលេងទាំងអស់មិនអាចភ្ជាប់ឡើងវិញ។
- ប្រសិនជាកីឡាការច្រើនជាង 10 នាក់មិនអាចភ្ជាប់ឡើងវិញដោយសារតែបញ្ហាបញ្ហាអ៊ិនធឺណិត។
ការគោរពពេលវេលា
អ្នកចូលរួមប្រកួតទាំងអស់ត្រូវផ្តល់ព័ត៌មានទៅអោយអ្នករៀបចំកម្មវិធីនៅពេលវេលាជាក់លាក់ដែលបានកំណត់។
ក្រុមដែលមកយឺតក្រោម 15 នាទី នឹងទទួលពិន្ទុពិន័យ 1។
ក្រុមដែលមកយឺតក្រោម 30 នាទី នឹងទទួលពិន្ទុពិន័យ 2។
ក្រុមដែលមកយឺតជាង 30 នាទី និងបាត់បង់សិទ្ធិក្នុងការចូលរួមប្រកួត។
ការពន្យាពេល
អ្នករៀបចំការប្រកួត នឹងមិនធ្វើការពន្យាពេលដើម្បីរង់ចាំក្រុមដែលបានមកយឺតនោះទេ។ ប្រសិនបើការប្រកួត បានចាប់ផ្តើមហើយ ក្រុមដែលមកយឺតនឹងត្រូវបោះបង់ចោលជុំនោះចោល។
អ្នករៀបចំការប្រកួត អាចពន្យាពេលការប្រកួតណាមួយបានតាមការសម្រេច ដោយយោងទៅតាមស្ថានភាព ដូចជាបញ្ហាអាកាសធាតុ បាតុកម្ម ឬបញ្ហាធ្ងន់ធ្ងរណាមួយ។
ការពិន័យ
ពិន្ទុពិន័យរបស់ក្រុម នឹងបូកសរុបចេញពីពិន្ទុពិន័យសមាជិកនីមួយៗ។ គោលការនៃការផ្តល់ការពិន័យរួមមាន៖
- 1 ទៅ 3 ពិន្ទុ ៖ ការព្រមានដោយពាក្សសំដី។
- 4 ពិន្ទុ ឬច្រើនជាងនេះ ៖ ការដកសិទ្ទិប្រកួតភ្លាមៗ។
ការដកសិទ្ធិ
កីឡាករ នឹងត្រូវបានដកសិទ្ធិ ក្នុងករណីដូចខាងក្រោមៈ
- ការប្រើប្រាស់ដោយចេតនានូវកំហុសណាមួយឬកំហុសនៅក្នុងហ្គេម។
- ការប្រើពាក្យមិនសមរម្យជាអក្សរ ឬសម្តី។
- មិនភ្ជាប់ Mobile Legends Unlimited ប្រចាំខែ។
- ចាក់ចេញ ឬត្រូវបានដកចេញពីក្រុម។
ដើម្បីការពារភាពសុចរិតភាពនៃការប្រកួត អ្នករៀបចំការប្រកួត មានសិទ្ទិក្នុងការដកសិទ្ទិប្រកួតក្រុមណាមួយដែលមានបំណងបង្អាក់ ឬ បញ្ឈប់ការប្រកួតមិនអោយចាប់ផ្តើម។ កីឡាការនីមួយៗ ក៏មិនតម្រូវអោយកែប្រែឯកសាររបស់ហ្គេម។ ប្រសិនជាមានករណីបែបនេះ ក្រុមនោះនឹងមិនមានសិទ្ធធ្វើការប្រកួតទៀតទេ។ ការកែប្រែមុំនៅការមើលឃើញ ដើម្បីអោយងាយស្រួលមើលវត្ថុក្នុងហ្គេម ក៏មិនត្រូវអនុញ្ញាតិ។ កីឡាករក៏មិនអនុញ្ញាតិអោយដាក់ចលនា 2 ទៅលើប៊ូតុង នៅក្នុងការកំណត់ប៊ូតុង។